យោងតាមទិន្នន័យរបស់ CMAC, ក្នុងសង្គ្រាមឈ្លានពានក្នុងឆ្នាំ២០២៥​ ទាហានថៃបានប្រេីប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លេីងធំប្រភេទ១៥៥មម​ មានចំនួនប្រមាណ ១២០.០០០ ​ទៅ ១៣០.០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ ៦-៧ ​លានគ្រាប់និងបង្កផលប៉ះពាល់លេីភូមិចំនួន ៣៣៥ភូមិ ​នៃ ៦០ ឃុំស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០.០០០ហិចតា។ គ្រាប់បែកចង្កោមដែលថៃប្រេីប្រាស់ប្រភេទM42, M46 និងM85 ផលិតនៅប្រទសអុីស្រាអ៊ែល​ ហេីយគ្រាប់បែកចង្កោមនេះ​ ស្ថិតក្រោមការហាមឃាត់ប្រេីប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។

 កម្សាន្ត
 0 ម៉ោងមុន
 1

សូមបញ្ជាក់ថា​ ភូមិចំនួន១៤និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនមិនទាន់ការសិក្សាស្រាវជ្រាវនៅឡេីយទេ​ ដោយមូលហេតុបញ្ហាសន្តិសុខ។ ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ​ មានយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។

In the 2025 war, Thai soldiers used cluster bombs as 155mm artillery shells, numbering approximately 120,000 to 130,000 rounds. These contained an estimated 6 to 7 million submunitions (bomblets) and affected 335 villages across 60 communes along the Cambodia-Thailand border, covering an affected area of more than 290,000 hectares. It should be noted that 14 villages and areas along the border line have not yet been surveyed due to security reasons.

The cluster bombs used by Thailand were of the M42, M46, and M85 types manufactured in Israel, which are prohibited under the international Oslo Convention on Cluster Munitions. This cluster bomb shelling by the Thai military followed a clear military strategy and tactics, and aimed to cause long-term socio-economic destruction for the Cambodian people and the nation of Cambodia.

អត្ថបទដោយ៖ kloem-news