លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក នៃគណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ)

 កម្សាន្ត
 0 ម៉ោងមុន
 2

នាព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ &ម៉ូន រីវើសាយ រាជធានីភ្នំពេញ លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅ ឆ្នាំ២០២៦-២០២៧ របស់គណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៑ុនម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) ក្នុងគោលបំណង÷ ១.ផ្សព្វផ្សាយនូវសមិទ្ធផលដែលក្រុមការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានអនុវត្តនាឆ្នាំ២០២៤-២០២៥ និងបញ្ហាប្រឈមដែលបានជួបប្រទះ ២.លើកទិសដៅការងារបន្ត និងកិច្ចការអាទិភាពសម្រាប់ឆ្នាំ២០២៦-២០២៧។

អត្ថបទដោយ៖ kloem-news