ហេតុការណ៍​អគ្គិភ័យឆាបឆេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ

 កម្សាន្ត
 0 ម៉ោងមុន
 20

នៅវេលាម៉ោង២:៣៥នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្លូវជាតិលេខ០១ ភូមិជ្រោយអំពិលទី២ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតកុំព្យូទ័រ ម៉ាសុីន១គ្រឿង និងស្នោរមួយចំនួន ឆេះអស់ទាំងស្រុង ចំនួន១ឃ្លាំង ។

នៅវេលាម៉ោង៣:៥០នាទីយប់រំលងអធ្រាត ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡានស្មើនឹង២៤ ម៉ែត្រគូប និងរថយន្តជំនួយ:
-រថយន្តក្រសួងមហាផ្ទៃចំនួន២គ្រឿង ប្រើប្រាស៎ទឹកអស៎២ឡានស្មើ១២ម៉ែត្រគូប។ -រថយន្តបុរីប៉េងហួតចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើ៦ម៉ែត្រគូប។
-រថយន្តសាលាខណ្ឌច្បាអំពៅ ១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ស្មើ៦ម៉ែត្រគូប។ រថយន្តស្រាបៀរកម្ពុជា១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មើ៦ម៉ែត្រគូប៕

ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

អត្ថបទដោយ៖ kloem-news