អត្ថបទចុងក្រោយ
វេទិកាធនាគារគំនិតប្រទេសសកលខាងត្បូងក្រោមប្រធានបទ“សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោកប្រកបដោយវិបុលភាពដែលមានជោគវាសនារួម”បានបើកធ្វើនៅក្រុងប៉េកាំង
Fujian“ ត្រូវបានគេចាត់ទុកថា ជាខេត្តមានភាពបៃតងបំផុតនៅទូទាំងប្រទេសចិន
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI»
ឯកឧត្តម ប៉ែន បូណា៖ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ គឺជាតួនាទីរបស់យើងទាំងអស់គ្នា
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមើលឃើញថា ទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា នូ ម៉ាឡា ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរនាវីឯក IVAN STADCHENKO អនុព័ន្ធយោធារុស្សីថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀតនៅថ្ងៃទី ១៥ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន ។លោកស្រី Mao Ning បានថ្លែងថា ក្នុងនាមជាអ្នកជិតខាងនៃឧបទ្វីបកូរ៉េ ប្រទេសចិនបានយកចិត្តទុកដាក់ចំពោះដំណើរវិវឌ្ឍនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េនិងនិន្នាការវិវឌ្ឍនៃទំនាក់ទំនងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ភាពតានតឹងនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េមិនសមស្របនឹងផលប្រយោជន៍រួមរបស់បណ្តាភាគីនានានោះទេ ហើយភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត ។ ប្រទេសចិនខិតខំប្រឹងប្រែងក្នុងការគាំពារសន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េជាប់រហូតមក គោលជំហររបស់ចិនស្តីពីការជំរុញឱ្យមានដំណោះស្រាយបញ្ហាឧបទ្វីបកូរ៉េតាមវិធីនយោបាយ គឺមិនកែប្រែទេ យើងក៏រំពឹងទុកថា បណ្តាភាគីនានានឹងរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងរឿងនេះ ៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូជប៉ុន ដឹកនាំដោយលោក TAKEUCHI Mei តំណាងក្រុមហ៊ុន TBS Holdings Inc. នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្រុមហ៊ុនយន្តហោះអាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា