ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា រលកសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៦ ឈ្មោះ ចាងមី (Jangmi) (T2606) និងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

 ព្យាករណ៍​ និងឧតុនិយម
 ២៩ ឧសភា ២០២៦
 35

តែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជានោះទេ ។

ក្រសួង បានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ មានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ។

ចំណែកឯតំបន់សមុទ្ទអាចនឹងមានរលកម្ពស់ពី ០,៥ម៉ែត្រ ទៅ១,៧៥ម៉ែត្រ។

អត្ថបទដោយ៖ kloem-news