ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមជាអធិបតីក្នុងកិច្ចបើកសិក្ខាសាលាស្តីពី “សេដ្ឋកិច្ចសិទ្ធិមនុស្ស” តាមប្រព័ន្ធវីដេអូ។

 សង្គម
 6 ថ្ងៃមុន
 37
រាជធានីភ្នំពេញ៖ តំណាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពី “សេដ្ឋកិច្ចសិទ្ធិមនុស្ស (HRE)” ដែលរៀបចំដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (The NGO Forum on Cambodia) ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយការិយាល័យឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (OHCHR) នៅព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ។ សិក្ខាសាលនេះមានគោលបំណង បង្កើតឱ្យមាន (១). ការកសាងការយល់ដឹងអំពីសេដ្ឋកិច្ចសិទ្ធិមនុស្ស និងភ្ជាប់វាទៅនឹងការងាររបស់ភាគីពាក់ព័ន្ធ (២).ការសម្របសម្រួលការពិភាក្សាក្នុងចំណោមភាគីពាក់ព័ន្ធដែលបានកំណត់អត្តសញ្ញាណលើការអនុវត្តសេដ្ឋកិច្ចសិទ្ធិមនុស្ស កំណត់អាទិភាព និងចំណុចសក្តានុពលដោយផ្អែកលើបរិបទជាក់លាក់របស់ពួកគេ (៣). ការកំណត់វិស័យពាក់ព័ន្ធនឹង HRE សម្រាប់កិច្ចសហការនាពេលអនាគតលើការងារផ្អែកលើភស្តុតាងដែលភ្ជាប់ទៅនឹងវិស័យទាំងប្រាំពីរ និង (៤). ការកសាងបណ្តាញមួយដើម្បីជួយសម្រួលដល់ការចែករំលែកចំណេះដឹង និងលើកទឹកចិត្ត និងលើកកម្ពស់ការចូលរួមនៅក្នុងកម្មវិធីសកលលោក Hernán Santa Cruz Dialogue Series ស្តីពីសេដ្ឋកិច្ចសិទ្ធិមនុស្ស ដែលរៀបចំដោយ OHCHR.

អត្ថបទដោយ៖ kloem-news