ឯកឧត្តម ប៉ែន បូណា៖ ស្ត្រីខ្មែរកាន់តែលេចធ្លោក្នុងសង្គម និងដើរតួនាទីកាន់តែសំខាន់ក្នុងគ្រប់វិស័យ
ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ហុង ពិសី បានជួបសំណះសំណាល និងជូនវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីរាជការនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) ដែលជាស្ត្រី ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទ អ.អ.រ. នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម បានថ្លែងកោតសរសើរចំពោះសមត្ថភាព និងការលះបង់របស់ស្ត្រីទាំងអស់និយាយជារួម និងនិយាយដោយឡែក គឺស្ត្រីនៅក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលទាំងអស់ ដើម្បីភាពជោគជ័យនៃការងារ។ ឯកឧត្តមបន្តថា កន្លែងការងារដែលមានស្ត្រីចូលរួម តែងតែបង្កើតឱ្យមានបរិយាកាសរីករាយ និងជោគជ័យការងារក្នុងកម្រិតខ្ពស់៕
អត្ថបទដោយ៖ kloem-news