សម្តេចតេជោ ហ៊ុន សែន ចែករំលែកពីបទពិសោធនៃការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចា ដើម្បីសេចក្តីសុខរបស់ជាតិ

 សង្គម
 3 ថ្ងៃមុន
 33
ជាមួយការប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធ នៃការចរចារកសន្តិភាពរបស់សម្តេចកាលពីអតីតកាល ដោយបានលើកឡើងពីការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចា ដើម្បីសេចក្តីសុខរបស់ជាតិ។ ការចែករំលែកបទពិសោធដោយភ្ជាប់នឹងរូបថតអំឡុងពេលសម្តេចតេជោ ដឹកនាំការចរចានៅឆ្នាំ១៩៨៩ ដោយសម្តេចតេជោ បានហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព» ធ្វើឡើង ខណៈដែលថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖«ដោយសារថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន ខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយស៊ីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំ តែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់) នេះមេរៀនរបស់ខ្ញុំ»៕

អត្ថបទដោយ៖ kloem-news