ឆ្ពោះទៅរកភាពវៃឆ្លាត ឆ្ពោះទៅអនាគត! ការប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោកនិងការប្រកួតរត់ប្រណាំងសុខនយន្តលើកដំបូងរបស់ CMG បានចាប់ដំណើរការ
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ប្រទេសចិនបានក្លាយជាប្រទេសធំបំផុតក្នុងវិស័យផលិតនិងប្រើប្រាស់មនុស្សយន្តលើពិភពលោក។ តាមរយៈ CMG ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយលំដាប់ពិភពលោក ព្រឹត្តិការណ៍នេះនឹងបង្ហាញដោយគ្រប់ជ្រុងជ្រោយពីសមិទ្ធផលផលិតមនុស្សយន្តប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យកម្លាំងបច្ចេកវិទ្យានិងបេតិកភណ្ឌវប្បធម៌រួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។
ព្រឹត្តិការណ៍ប្រកួតបច្ចេកវិទ្យាមនុស្សយន្តពិភពលោករបស់ CMG គឺជាសកម្មភាពពាក់ព័ន្ធនឹងការច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ព្រឹតិ្តការណ៍នេះនឹងប្រមូលផ្តុំក្រុមអ្នកស្រាវជ្រាវនិងអភិវឌ្ឍមនុស្សយន្តកំពូលៗរបស់ពិភពលោក ដើម្បីបង្ហាញជូននូវការប្រកួតប្រជែងខាងបច្ចេកវិទ្យាលំដាប់កំពូលលើពិភពលោកជូនដល់ទស្សនិកជន និងបង្ហាញជូនដោយគ្រប់ជ្រុងជ្រោយពីសមត្ថភាពជាក់ស្តែងខាងបច្ចេកវិទ្យានិងសក្តានុពលនៃការប្រើប្រាស់មនុស្សយន្តក្នុងវិស័យនានា៕ អត្ថបទដោយ៖ kloem-news