ក្រសួងព័ត៌មានមានកិត្តិយស សូមជម្រាបជូនដល់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលា រដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបថា “កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួង ព័ត៌មាន ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្ដើមប្រឡងក្នុងពេលឆាប់ៗនេះ

 សង្គម
 ១៤ កុម្ភៈ ២០២៥
 53
ក្រសួងព័ត៌មានមានកិត្តិយស សូមជម្រាបជូនដល់ មាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលា រដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជ្រាបថា "កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួង ព័ត៌មាន ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្ដើមប្រឡងក្នុងពេលឆាប់ៗនេះ។ បទចម្រៀងថ្មីៗបង្កប់ដោយអត្ថន័យខ្លឹមសារ អប់រំជាច្រើនបទតាមរយៈការចូលរួមតាក់តែងនិពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស នឹងត្រូវផុសចេញពីសំឡេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារពានរង្វាន់ ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៥ នេះ។ ប្អូនៗកុមារា-កុមារីរូបណាដែលមានជំនឿចិត្តលើទេពកោសល្យ ភាពប៉ិនប្រសព្វ លើកាយវិការ និងទឹកដមសំឡេងរបស់ខ្លួន សូមអញ្ជើញទំនាក់ទំនងមកដាក់ពាក្យប្រឡងនៅក្រសួងព័ត៌មាន តាមរយៈទូរស័ព្ទលេខ៖ ០១២ ៤៥៦ ៧២២/០៩៧ ៨៣៥ ៧៩០០។ កាលបរិច្ឆេទទទួលពាក្យប្រឡងនឹងចាប់ពី ថ្ងៃផ្សាយសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

អត្ថបទដោយ៖ kloem-news