និស្សិតជាង ៦ ២១០នាក់ បានទទួលជ្រាបពីគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៤
ក្នុងនោះរួមមាន៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, សាកលវិទ្យាល័យស្វាយរៀង, ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តកំពង់ចាម, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង, សាកលវិទ្យាល័យការពារជាតិ, សាលាភូមិន្ទរដ្ឋបាល, បណ្ឌិត្យសភានគរបាលកម្ពុជា, សាកលវិទ្យាល័យកម្ពុជា, សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង, និងនៅសាកលវិទ្យាល័យធនធានមនុស្ស ជាដើម។
គោលបំណងនៃបាឋកថានេះ គឺដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់យុវជន សិស្ស និស្សិត ជាពិសេសការកសាងមូលធនមនុស្សស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕
អត្ថបទដោយ៖ kloem-news