សេចក្ដីជូនដំណឹង៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច

 ព្យាករណ៍​ និងឧតុនិយម
 2 ថ្ងៃមុន
 56
សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៩.១៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តកំពត ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី​ ខេត្តកែប ​ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម​ ខេត្តកំពង់ធំ​ ខេត្តកណ្តាល រាជធានីភ្នំពេញ​ និងខេត្តព្រះសីហនុ ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន

អត្ថបទដោយ៖ kloem-news