សេចក្ដីជូនដំណឹង៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​

 ព្យាករណ៍​ និងឧតុនិយម
 4 ថ្ងៃមុន
 86
សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម​ រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តរតនគិរី​ ខេត្តកែប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ​ និងខេត្តត្បូងឃ្មុំ ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ​ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន​ ពណ៌លឿងៈ ខេត្តពោធិ័សាត់ និងខេត្តកោះកុង

អត្ថបទដោយ៖ kloem-news