ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​

 ព្យាករណ៍​ និងឧតុនិយម
 5 ថ្ងៃមុន
 56
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៧.៤៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ -ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ -ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម​ រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តរតនគិរី​ ខេត្តកែប ខេត្តព្រះសីហនុ​ និងខេត្តព្រះវិហារ​ -ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ​ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង​ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ  

អត្ថបទដោយ៖ kloem-news