ធ្វេីកិច្ចសន្យា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត

 សង្គម
 ០២ កុម្ភៈ ២០២៥
 66
ប្រភពក្រសួងធម្មការនិងកិច្ចការសាសនា ធ្វេីកិច្ចសន្យា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត បានធ្វើកិច្ចសន្យាមានដូចខាងក្រោម ១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ: ២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី ៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់ ៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ។ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទដោយ៖ kloem-news