ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចត្រូវប្រឈមនឹងការដកអាជ្ញាបណ្ណ និងដកសុពលភាពបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ប្រសិនបើនៅតែបន្តផ្សាយជាសាធារណៈដោយធ្វើ៖

 សង្គម
 ២៥ មករា ២០២៥
 96
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចត្រូវប្រឈមនឹងការដកអាជ្ញាបណ្ណ និងដកសុពលភាពបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ប្រសិនបើនៅតែបន្តផ្សាយជាសាធារណៈដោយធ្វើ៖ - សម្ភាសអ្នកប្រើប្រាស់ថ្នាំញៀនកំពុងវង្វេងស្មារតី - សម្ភាសអ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន - សម្ភាសអ្នកមានវិបល្លាសសតិស្មារតី ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន ហើយក៏ជាការការពារសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូរ របស់បុគ្គលម្នាក់ៗផងដែរ។ អ្នកសារព័ត៌មានមិនត្រូវសម្ភាសពួកគេ ហើយផ្សាយផ្ទាល់ ឬផ្សព្វផ្សាយបន្តបែបលេងសើចនោះទេ។

អត្ថបទដោយ៖ kloem-news