សកម្មភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាជនតាមបណ្តាលខេត្តនីមួយៗ

 សង្គម
 ២៤ មករា ២០២៥
 53
សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តស្វាយរៀង ដោយនានអន្តរាគមន៍បូមទឹកពីអាងទឹកវ៉ៃគោ ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅឃុំម៉ឺនជ័យ និងឃុំឆ្មា ស្រុករំដួល បានចំនួន ៣០ហិកតា លើ ៥៧៦ហិកតា នៅសល់ ៤៩៦ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ២គ្រឿង ។  សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តកណ្តាល ដោយបានអន្តរាគមន៍បូមទឹកពីបូមទឹកពីស្ទឹងព្រែក អំបិល បឹងដងជំនីត ព្រែកមុខកំពូល បឹងត្រាំសសរ ដើម្បីយកទឹកទៅជួយសង្រ្គោះស្រូវប្រាំងនៅឃុំព្រែកអំបិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ស្រុកបាទី ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ឃុំរកាកោង១ និងឃុំរកាកោង២ ស្រុកមុខកំពូល បាន ២៩ហិកតា លើ ២ ៥០១ហិកតា នៅសល់ ២ ៤៧២ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៥គ្រឿង និងស្ថានីយបូមទឹក ១កន្លែង ។ សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តក្រចេះ ដោយបានអន្តរាគមន៍បូមទឹកពីទន្លេមេគង្គ ដើម្បីយកទឹកទៅជួយសង្រ្គោះស្រូវប្រាំងនៅឃុំឆ្លូង ស្រុកឆ្លូង បាន ២៥ហិកតា លើ ៤៨៣ហិកតា នៅសល់ ៣៥៨ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៤០សេះ ចំនួន ២គ្រឿង ។  សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ដោយអន្តរាគមន៍បូមទឹកពីបឹងទន្លេសាប ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅភូមិសំបូរ និងភូមិអូម៉ាល់ ឃុំសំបូរស្រុកបាធាយ ចំនួន ១ ០៧៨ហិកតា ដោយប្រើប្រាស់ស្ថានីយបូមទឹកដើរដោយថាមពលអគ្គិសនី ។  សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ ដោយបានអន្តរាគមន៍បូមទឹកពីកស្សិណហ្លួងស្តេចកន ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅភូមិពោធិ៍រោង ភូមិត្រាច ភូមិឯអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ចំនួន ១៦០ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ១គ្រឿង ។  សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត ដោយបានអន្តរាគមន៍បូមទឹកដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅស្រុកបន្ទាយមាស ចំនួន ៣១៥ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ១គ្រឿង ។  សកម្មភាពអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តពោធិ៍សាត់ ដោយបានអន្តរាគមន៍បូមទឹកពីស្ទឹងពោធិ៍សាត់ និងប្រឡាយមេព្រៃញី ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅឃុំអន្លង់វិល និងឃុំកោះជុំ ស្រុកកណ្តៀង ចំនួន ៥២០ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង ។  ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម  

អត្ថបទដោយ៖ kloem-news