គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកថវិកាចំនួន៤០៧០០០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការគោរពនិងកោតសរសើរចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានិងជាបិតាសង្គ្រោះកុមារកម្ពុជា ក៏ ដូចជាលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គឺ សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការ រើសអើង។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនក្នុងកម្មវិធីរត់ ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការរួមចំណែក ជួយការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឱ្យបន្តរបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា។
សូមរម្លឹកផងដែរថា នេះគឺជាលើកទី៤ ដែលឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានកៀរគរថវិកាពីសប្បុរសជន ដើម្បីចូលរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងការបំពេញ របេសសកម្មជួយកុមារកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សិទ្ធិទទួលបានការថែទាំសុខភាពរបស់កុមារ។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបន្តចូលរួមរបស់គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា ជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផាក្នុងការជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ៕ អត្ថបទដោយ៖ kloem-news