សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបក្រុមចោរលួច ដោយប្រើកាំភ្លើង នៅរាជធានីភ្នំពេញ

 សង្គម
 ១០ មករា ២០២៥
 48
ភ្នំពេញ៖ មានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកPCX ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-1087 ពីជនរងគ្រោះនៅចំណុចសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំណត់បានទីតាំងផ្ទះរបស់ក្រុមជនសង្ស័យខាងលើ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ប៉ុន្តែក្រុមជនសង្ស័យមិនមានខ្លួននៅទីនោះឡើយ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូម៉ាកហុងឌ្រីម (របស់ជនរងគ្រោះ), ម៉ូតូម៉ាក PCX ពណ៌ស, ផ្លាកលេខ រថយន្ត និងម៉ូតូ ជាច្រើនសន្លឹក, អាវុធវែងម៉ាក ម៉ាត់តាយ៉ែត ចំនួន១ដើម និងម្ស៉ៅក្រាមពណ៌ស ចំនួន ៣កញ្ចប់ (សង្ស័យសារធាតុញៀន)។ ទន្ទឹមនេះកម្លាំងជំនាញបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនល្មើស៕

អត្ថបទដោយ៖ kloem-news