ជនសង្ស័យ​ជា​ឃា.តករ​បាញ់​សម្លាប់​លោក លឹ​ម គឹ​ម​យ៉ា នៅ​កណ្ដាល​ក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃ​ទី៧ ខែមក​រា ឆ្នាំ២០២៥

 សង្គម
 0 ម៉ោងមុន
 49
ជនសង្ស័យ​ជា​ឃា.តករ​បាញ់​សម្លាប់​លោក លឹ​ម គឹ​ម​យ៉ា នៅ​កណ្ដាល​ក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃ​ទី៧ ខែមក​រា ឆ្នាំ២០២៥ ត្រូវ​​នគរបាល​កម្ពុជា ចាប់​ឃាត់ខ្លួន​បាន​ហើយ​ នៅ​ចំណុចផ្លូវជាតិ​លេខ​៥ ភូមិ​ព្រៃ​ស្វាយ ស្រុក មោងឫស្សី ខេត្តបាត់ដំបង វេលា​ម៉ោង១​រសៀល ថ្ងៃ​ទី៨ ខែមក​រា ឆ្នាំ២០២៥នេះ បន្ទាប់​ពី​ជនសង្ស័យ​រូប​នេះ​គេចខ្លួន​ចូល​មក​ប្រទេស​កម្ពុជា ។ ជនសង្ស័យ​ឈ្មោះ អែក​កា​ឡាក់ ពា​ណុ​ល ជនជាតិ​ថៃ អតីត​នាវិក​យោធា​ថៃ។ ខណៈមូលហេតុ​ នៃ​ការ​បាញ់​សម្លាប់នៅ​មិន​ទាន់​ដឹង​នៅ​ឡើ​យ ។

អត្ថបទដោយ៖ kloem-news