យោងតាមទិន្នន័យរបស់ CMAC, ក្នុងសង្គ្រាមឈ្លានពានក្នុងឆ្នាំ២០២៥ ទាហានថៃបានប្រេីប្រាស់គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លេីងធំប្រភេទ១៥៥មម មានចំនួនប្រមាណ ១២០.០០០ ទៅ ១៣០.០០០គ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចង្កោមចំនួនប្រមាណ ៦-៧ លានគ្រាប់និងបង្កផលប៉ះពាល់លេីភូមិចំនួន ៣៣៥ភូមិ នៃ ៦០ ឃុំស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០.០០០ហិចតា។ គ្រាប់បែកចង្កោមដែលថៃប្រេីប្រាស់ប្រភេទM42, M46 និងM85 ផលិតនៅប្រទសអុីស្រាអ៊ែល ហេីយគ្រាប់បែកចង្កោមនេះ ស្ថិតក្រោមការហាមឃាត់ប្រេីប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។