ឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី

 សង្គម
 ៣០ ធ្នូ ២០២៤
 34
Update មេ Team 22 និងកូន Team សរុប៣នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានហើយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។ [video width="576" height="1024" mp4="https://khlemnewsmedia.com/wp-content/uploads/2024/12/telegram_video.mp4"][/video] លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។ ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា Team22 បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាសចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។ នៅពេលនេះកម្លាំងអាវុធហត្ថកំពុងតាមយកកូន Team ម្នាក់ទៀត ដែលកំពុងគេចខ្លួន៕ R/S

អត្ថបទដោយ៖ kloem-news