វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.) លើកទី២១ ដែលបាន​រៀបចំធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៤ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយការអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ» ដែលសរុបមាន១១ចំណុច

 សង្គម
 ២២ ធ្នូ ២០២៤
 85

វេទិកានេះ​រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមជាមួយវត្តមានពីចាងហ្វាង និពន្ធនាយក ក៏ដូចជាតំណាងសមាគម សរុបចំនួន ១៥២រូប មកពី ១០២អង្គភាព។

ការលើកយកប្រធានបទខាងលើនេះមកពិភាក្សា និងអនុម័ត ពីព្រោះក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ និងចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បីពង្រឹង និងការពារ តម្លៃសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តរបស់មហាជន។ ខណៈដែល ការបញ្ចេញមតិនៅ តែជាកង្វល់ ព្រោះយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែននៃច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ និងសង្គម។

 

អត្ថបទដោយ៖ kloem-news