ករណីបុករត់ បង្កជាផ្ទុះហិង្សាវាយកម្ទេចរថយន្ត និងបាញ់រះផ្អើលសមត្ថកិច្ច

 សង្គម
 ១៨ ធ្នូ ២០២៤
 51
ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ជាបឋមនារសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលសង្ស័យបង្កឡើងដោយរថយន្តម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH 5510 ហើយបានព្យាយាមបើកគេច ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ឈានដល់បង្កហិង្សាវាយបំផ្លាញរថយន្ត និងបាញ់រះនេះ នៅចំណុចផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

អត្ថបទដោយ៖ kloem-news