ស្ពានខ្ពស់ជាងគេនៅកម្ពុជាសាងសង់បានជាង80%ហើយ

 សង្គម
 ១៤ ធ្នូ ២០២៤
 44
ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលជាផ្លូវតភ្ជាប់គ្នារវាងខេត្តកោះកុង និង ខេត្តពោធិសាត់ បច្ចុប្បន្នជាស្ពានខ្ពស់ជាងនៅកម្ពុជា មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ សម្រេចការសាងសង់ជាង៨០% ហើយ និងមានដំណើរការសាងសង់ជិតដល់ចំណុចតភ្ជាប់គ្នាហើយ។ បើគ្មានការប្រែប្រួលដោយកត្តាចៃដន្យណាមួយទេ ស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅបំណាច់ខែមីនា ឆ្នាំ២០២៥ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ៕ ប្រភព៖ ឯកឧត្តម ផន រឹម

អត្ថបទដោយ៖ kloem-news