ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសយុវជនត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្ស
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា យុវជនសម័យបច្ចុប្បន្នមានសំណាងជាងរៀមច្បងជំនាន់មុនឆ្ងាយណាស់។ ពួកគេមិនត្រឹមតែរស់នៅក្នុងសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែមានឱកាសគ្រប់បែបយ៉ាងក្នុងការសិក្សា។ ជាក់ស្តែង សាលារៀនមាននៅគ្រប់ទិសទី តាំងពីថ្នាក់មតេយ្យសិក្សា បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។ ដូច្នេះ នៅសល់តែក្មួយៗជាយុវជនខ្លួនឯងដែលត្រូវខិតខំ ចាប់យកឱកាសដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត ហើយចេះឱ្យប្រាកដ ចេះទាំងជំនាញរឹង និងជំនាញទន់ មានសីលធម៌ល្អ និងសុខភាពល្អ។
ឯកឧត្តម ប៉ែន បូណា ក៏បានកត់សម្គាល់ទៀតថា និស្សិតដែលរៀននៅពុទ្ធិកសាកលវិទ្យាល័យប្រាកដជាមានឱកាសច្រើនជាងសាកលវិទ្យាល័យឯទៀតក្នុងការទទួលបានការអប់រំផ្នែលសីលធម៌ ដោយសារកម្មវិធីសិក្សាមានបញ្ចូលការអប់រំបែបពុទ្ធចក្រ។ សីលធម៌គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស។
បាឋកថានេះធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់សមណនិស្សិត និស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋស
ភា និងលើកទឹកចិត្តសមណនិស្សិត និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ នៃរដ្ឋសភា រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕ អត្ថបទដោយ៖ kloem-news