សម្តេចធិបតី ៖ ការធ្វើ​​ជំរឿន​មន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប

 សង្គម
 ១៤ កក្កដា ២០២៦
 26

សម្តេចធិបតី ៖ ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវ​កាតព្វកិច្ចសំខាន់​មួយ​ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។ ការធ្វើ​​ជំរឿន​មន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូបក្នុង​ការ​ចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថា​ការធ្វើជំរឿនមន្ត្រី​គឺដើម្បី​ប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាល​សាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់​គ្រងធនធានមនុស្ស។ សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមាន​កាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមឱ្យបានគ្រប់ៗគ្នា។

អត្ថបទដោយ៖ kloem-news