អ៊ំស្រី ផន សារឿន មានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរ ទទួលបានការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យតេជោ សន្តិភាព

 សង្គម
 ១៣ កក្កដា ២០២៦
 16

ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនិងរដ្ឋបាលខេត្តកណ្ដាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេចធិបតី ចែកជូនដល់អ៊ំស្រី ផន សារឿន អាយុ ៦២ឆ្នាំ រស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលអ៊ំស្រីមានជំងឺទឹកដក់ក្នុងជង្គង់ធ្ងន់ធ្ងរនិងមានជីវភាពខ្វះខាតដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោ សន្តិភាព។

ក្រោយព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ គ្រួសារដែលទទួលជំនួយបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត។

អត្ថបទដោយ៖ kloem-news