ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ស្តីពីករណី លួច (យកទូរស័ព្ទ ០១គ្រឿង និងលុយ៧០មុឺនរៀល) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវកែច្នៃចំនួន ០១ដើម)



ជនសង្ស័យ: ១-ឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) នៅចំណុចផ្ទះកំពុងសាងសង់ ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង០២ និង៤០នាទី ថ្ងៃទី១៦.០៦.២០២៦ ។
ដំណេីររឿងហេតុ ៖ កាលពីវេលាម៉ោង០២និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦.០៦.២០២៦ ជនរងគ្រោះកំពុងដេកក្នុងផ្ទះកំពុងសាងសង់ ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយទុកទូរស័ព្ទដៃ និងកាបូបដែលមានលុយក្នុងនោះចំនួនចិតសិបមុឺនរៀល លើក្បាលដំណេកហើយ លុះរហូតដល់វេលាម៉ោង ០៦:០០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រោកពីគេងក៏ឃើញថាបាត់សំភារៈទាំងនោះ ហើយក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញថានៅវេលាម៉ោង ០២:៤០នាទីខាងលើ មានបុរសម្នាក់កាន់ដាវដើរចូលផ្ទះ និងចូលបន្ទប់ធ្វើសកម្មភាពលួចសំភារៈជនរងគ្រោះ ទើបជនរងគ្រោះឡើងមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍តែម្តង។ ទើបសមត្ថកិច្ចយើងកំណត់មុខសញ្ញាបានរហូតដល់វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១៧.៦.២០២៦ កម្លាំងសមត្ថកិច្ចយើងល្បាតដល់ចំណុចមុខសំណង់មិនរៀបរយ ភូមិព្រែតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃើញជនសង្ស័យកំពុងឈរក៏បានឃាត់ខ្លួនយកមកសាកសួរតែម្តង។ ក្រោយធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងដូចលើពិតប្រាកដមែន។
អត្ថបទដោយ៖ kloem-news