ឯកឧត្តម ប៉ែន បូណា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្ត្រាលីនៃនាយកដ្ឋានអាស៊ីបូព៌ាក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី

 សង្គម
 3 ថ្ងៃមុន
 5

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Growder អនុរដ្ឋលេខាធិការទី១ (First Assistant Secretary) ទទួលបន្ទុកអាស៊ីបូព៌ា នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍លើកិច្ចការងារព័ត៌មាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គោលនយោបាយការបរទេស និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ប្រទេសអូស្ត្រាលី ក៏ដូចជារបស់ប្រទេសកម្ពុជា កិច្ចការងារទំនាក់ទំនងសាធារណៈក្នុងការលើកកម្ពស់ការយល់ដឹងពីជំហរ និងគោលនយោបាយការបរទេសនៃប្រទេសនីមួយៗ៕

អត្ថបទដោយ៖ kloem-news