សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារកម្ពស់ ៣ជាន់, សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិតនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

 សង្គម
 3 ថ្ងៃមុន
 18

រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ តែងផ្តល់ការលើកកម្ពស់វិស័យអប់រំជាអាទិភាព ដោយធ្វើការពង្រឹងគុណភាព និងធ្វើការកែទម្រង់ជាបន្តបន្ទាប់ជាច្រើនដំណាក់កាល ដើម្បីប្រែក្លាយប្រព័ន្ធអប់រំឱ្យទៅជាកាតាលីករ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានកំណត់យក ការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ចកោណទី១ ដោយផ្តោតលើការកែទម្រង់ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើទំនើបកម្មជាអាទិភាពគន្លឹះ ដែលមានគោលដៅបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាពខ្ពស់។

ការរីកចម្រើនជាលំដាប់របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា ការកែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពគ្រូលើការស្រាវជ្រាវ និងការបង្រៀន និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ សំដៅឆ្លើយតបនឹងការកើនឡើង ទាំងបរិមាណ និងគុណភាពនៃតម្រូវការរបស់សង្គមជាតិក្នុងវិស័យអប់រំកាយ និងកីឡា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៣ មិថុនា ២០២៦

អត្ថបទដោយ៖ kloem-news