សេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឆ្លើយតបចំពោះអ្វីដែលជាការចែកចាយរូបភាពរបស់កម្លាំងប្រតិបត្តិការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៖










នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនថា រូបភាពវីដេអូ នៃការជិះម៉ូតូរបស់កម្លាំងនគរបាល (ស្លៀកពាក់ស៉ីវិល) ដោយមិនពាក់មួក និងដាក់កញ្ចក់ គឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់ និងទើបចេញពីពន្ធនាគារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះកំហុសឆ្គង នៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំង ទាំងការមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ការបញ្ចេញអាវុធសៀតចង្កេះ ដោយគ្មានការបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួន។ ទន្ទឹមគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏សូមធ្វើការពន្យល់ជូនសាធារណៈ និងអ្នកសារព័ត៌មាន ឲ្យបានជ្រាបអំពីស្ថានភាពជាក់ស្ដែង នៃប្រតិបត្តិការរបស់កម្លាំងជំនាញ៖
ជាថ្មីម្ដងទៀត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ ប៉ុន្ដែទិសដៅតែមួយគត់ គឺការបង្ក្រាបបទល្មើសឲ្យខាងតែបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ចំពោះមុខនេះ អង្គភាពក៏បានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាយោគយល់ដោយក្ដីអនុគ្រោះ សូមអរគុណ៕
អត្ថបទដោយ៖ kloem-news