ប្រសាសន៍មួយឃ្លាដ៏មានអត្ថន័យរបស់អតីតប្រធានាធិបតីអាមេរិក John F. Kennedy

 សង្គម
 0 ម៉ោងមុន
 15

ប្រសាសន៍មួយឃ្លាដ៏មានអត្ថន័យរបស់អតីតប្រធានាធិបតីអាមេរិក John F. Kennedy ÷  កុំសួរថាតើប្រទេសរបស់អ្នកអាចធ្វើអ្វីខ្លះឱ្យអ្នក ប៉ុន្តែត្រូវសួរថាតើអ្នកអាចធ្វើអ្វីខ្លះឱ្យប្រទេសរបស់អ្នក។ 

គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយ ដែលប្រកបទៅដោយធនធានមនុស្ស ដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន ឆន្ទៈមោះមុត ដែលត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលាណាដែលជាតិត្រូវការ ព្រមទាំងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។ 

សមត្ថភាពការពារជាតិរបស់ប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើ សព្វាវុធនិងគ្រឿងបំពាក់ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិ គឺដោយសារមានកងទ័ពដែលពោពេញទៅដោយភាពអង់អាចក្លាហាន មោះមុត ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ ដោយឥតលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ។

អត្ថបទដោយ៖ kloem-news