សង្គម
 1 ថ្ងៃមុន
 4

សម្តេចតេជោ ហ៊ុន សែន៖៣សប្តាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទ

ដែលមានចំណងជើងបាយម្ហូបស្រីដាំ

ដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំ

ដាំស្លផ្ទាល់ដៃឲ្យកម្លោះយោធាក្នុងខែ

សីហា១៩៧៥ដែលពេលនោះខ្ញុំធ្លាក់ខ្លួន

ពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឲ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅ

ឃុំឈូកស្រុកក្រូចឆ្មានិងដាំស្លផ្ទាល់ដៃ

ឲ្យខ្ញុំទទួលទានទៀតផង។

សូមបញ្ជាក់ថាខ្ញុំចូលមន្ទីរពេទ្យនេះមិន

មែនជាអ្នកជម្ងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបាន

ក្លាយជាភរិយារបស់ខ្ញុំ។

ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មាន

សន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១

ពេលទស្សនាវដ្តីបរទេសមកសម្ភាស

គាត់ពេលកំពុងដាំស្ល។

ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួប

ដែលតែងតែនៅជាមួយជីដូនជីតា។

ដោយសារគាត់ដាំស្លឲ្យខ្ញុំទទួលទាន

តាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឲ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះ

ខ្ញុំសូមប្រសិទ្ធនាមគាត់ថា(ចុងភៅម្ហូបឆ្ងាញ់)។សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិន

បានសុំការយល់ព្រមពីគាត់លើឈ្មោះ

នេះទេ។សូមអរគុណចុងភៅម្ហូបឆ្ងាញ់។

អត្ថបទដោយ៖ kloem-news