សេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាពតាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការរៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាកអំពីតម្លៃដើមនៃគ្រឿងលម្អក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាមគ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ។



អត្ថបទដោយ៖ kloem-news