ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Voice of Vietnam (VOV)

 សង្គម
 0 ម៉ោងមុន
 2

នៅរសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៦  នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Voice of Vietnam (VOV) ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីវិធានការនានាដែលបានដាក់ចេញដើម្បីការពារថាមពលក្នុងតំបន់ និងសន្តិសុខស្បៀង នៅមុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសន្តិសុខប្រេង (APSA) ដើម្បីរៀបចំដឹកនាំភាពមិនច្បាស់លាស់សកលលោកនាពេលបច្ចុប្បន្ន ព្រមទាំងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមឆ្ពោះទៅសម្រេចបានសហគមន៍អាស៊ានមួយដែលមានភាពធន់ និងមានចីរភាព។

អត្ថបទដោយ៖ kloem-news